Home » , » Final Justice (1988)

Final Justice (1988)

Watch Online
Download

#Tinfi #StephenChow #ទិនហ្វី #ខ្សែភាពយន្តទិនហ្វី #Final_Justic_1988

Final Justice (យុត្តិធម៌ចុងក្រោយ) គឺជាខ្សែភាពយន្តបែបឧក្រិដ្ឋកម្មក្នុងឆ្នាំ 1988 ដែលដឹកនាំដោយ Parkman Wong និង សម្តែងដោយ លោក Danny Lee ដែលជាផលិតករភាពយន្ត រួមជាមួយលោក Stephen Chow (ទិនហ្វី)។ ស្នាដៃនេះ ជាវណ្ណកម្មដំបូងរបស់ ទិនហ្វី ដែលសម្ដែងជាតួអង្គកាប់ចាក់ ថែមទាំងធ្វើអោយគាត់ទទួលបានពានរង្វាន់ សេះមាសល្អបំផុត (Golden Horse Awards for Best Supporting Actor) ។ ចាប់ពីពេលនោះមក ទិនហ្វី ចាប់ផ្ដើមមានឈ្មោះល្បីល្បាញ និង ក្លាយជាតារាលំដាប់កំពូលនៅហុងកុង។

*** មិនដឹងថាមានគេបញ្ជូលសម្លេងជាភាសាខ្មែរឬនៅទេ។ បើមានជួយប្រាប់ចំណងជើងផង! ***
-----------------------------------------------------------------------
#ដំណើររឿង...
លោក Cheung Tit-Chu (សម្ដែងដោយ Danny Lee) នៃស្រុក Wan Chai បានក្លាយជាក្រុមបងធំប្រចាំតំបន់។ ទោះជាយ៉ាងណា, ការគ្រប់គ្រងរបស់ Cheung បានត្រូវគេច្រណែន និង ប្រឆាំងគាត់ជាខ្លាំង សូម្បីកូនចៅរបស់គាត់។

ថ្ងៃមួយ ឧក្រិដ្ឋជន(សម្ដែងដោយ Shing Fui-On) ត្រូវបានដោះលែងពីពន្ធនាគារ ហើយបាននាំសហការីរបស់ខ្លួន (សម្ដែងដោយ William Wong), និង (Victor Hon) រៀបចំផែនការបទល្មើសធំមួយ។ ទន្ទឹមនឹងនេះដែរ ចោរ លួចរថយន្តក្មេង (ទិនហ្វី) ក៏ស្ម័គ្រចិត្ដបម្រើហើយក្រុមនេះដែរ ប៉ុន្តែនៅក្នុងការលួចរថយន្តម្ដងមួយនោះ គេត្រូវបានចាប់ខ្លួនដោយ Cheung ។

ខុសពីការរំពឹងទុក, ចៅក្រមនិងសហការីរបស់គាត់លួចប្រើរថយន្តដែលប្លន់បាន ទៅសម្លាប់ភ្ញៀវកាស៊ីណូ។ ទិនហ្វី ខ្លួនឯងក៏ត្រូវគេចាប់ពីបទសម្លាប់មនុស្ស ដែលខ្លួនមិនដឹងអីសោះ។ លើសពីនេះទៅទៀត ប៉ូលីសបានចាត់ទុកគេ ជាអ្នកផ្សំគំនិតទៅនឹងអំពើប្លន់ និង សម្លាប់មនុស្ស។ ទោះជាយ៉ាងណា Cheung បានជឿជាក់ថាក្មេងនោះ (ទិនហ្វី) គឺគ្មានកំហុស ហើយព្យាយាមស្វែងរកភស្តុតាងថ្មីដើម្បីលើកចោលការចោទប្រកាន់មិនពិត។

ជាចុងក្រោយ, Cheung បានរកឃើញថាពួកឧក្រិដ្ឋជន និង បក្សពួកកំពុងមានផែនការចាប់ជំរិតសេដ្ឋីស្តុកស្តម្ភមួយ។ […]

============================================
ដឹកនាំសម្ដែង៖ Parkman Wong
ផលិតករ៖ Danny Lee
សម្ដែងដោយ៖ Danny Lee, Stephen Chow (ទិនហ្វី)
ថ្ងៃចេញផ្សាយ៖ 23 មិថុនា 1988
រយៈពេល៖ 95 នាទី
ប្រទេស៖ ហុងកុង
ចំណូលក្នុងតារាង Box office៖ $8,916,612 (ដុល្លារហុងកុង)

រក្សាសិទ្ធ៖ ភាពយន្តនិយាយភាសាខ្មែរ / Khmer Dubbed Movies​

0 comments:

Post a Comment

 
Copyright © 2015 Movies Plots
The Movies Plot